Romans 2

1ដូច្នេះហើយអ្នកគ្រប់គ្នាដែលថ្កោល​ទោស​គេ​អើយ! ​អ្នក​គ្មាន​សេចក្ដី​ដោះសា​សម្រាប់​ខ្លួន​ទេដ្បិត​ពេល​អ្នក​ថ្កោលទោសគេ​អ្នក​ក៏​កំពុង​កាត់ទោសខ្លួនឯង​ដែរ​ព្រោះ​អ្នក​ផ្ទាល់​ដែល​កំពុង​ថ្កោលទោស​គេ​ក៏​ប្រព្រឹត្តដូចគ្នាដែរ 2ហើយយើងដឹងថាព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​អស់​អ្នកដែលប្រព្រឹត្ដបែបនេះទៅតាមសេចក្ដីពិត 3មនុស្សដែលថ្កោលទោស​ពួក​អ្នកដែល​បាន​ប្រព្រឹត្តដូច្នេះហើយ​ខ្លួនឯង​ក៏​ប្រព្រឹត្តដូចគ្នាអើយ! ​តើ​អ្នក​ស្មានថា​នឹង​រួចខ្លួន​ផុត​ពី​ការ​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់? 4មួយ​អ្នក​កំពុង​មើលងាយ​សេចក្ដី​សប្បុរស​សេចក្ដី​អត់អោននិង​សេចក្ដី​អត់ធ្មត់​ដ៏​បរិបូរ​របស់​ព្រះអង្គ​ទាំង​មិនដឹងថាសេចក្ដីសប្បុរស​របស់​ព្រះជាម្ចាស់នាំអ្នកឲ្យប្រែចិត្ត​ទេ​ឬ? 5ដោយសារអ្នក​មាន​ចិត្ដរឹងរូស​មិន​ប្រែចិត្ត​នោះ​អ្នក​កំពុង​សន្សំ​សេចក្ដី​ក្រោធទុក​សម្រាប់​ខ្លួននៅថ្ងៃ​ដែល​ព្រះជាម្ចាស់បង្ហាញ​សេចក្ដី​ក្រោធនិង​ការ​ជំនុំជម្រះ​ដ៏​សុចរិត 6ដែលព្រះអង្គ​នឹង​សង​ដល់​មនុស្សម្នាក់ៗតាម​ការ​ប្រព្រឹត្ដិ​របស់​គេ 7រីឯអ្នកដែលប្រព្រឹត្ដល្អដោយ​មាន​ការ​ស៊ូទ្រាំ​ទាំង​ស្វែងរក​សេចក្ដី​រុងរឿងកិត្តិយសនិង​ភាព​មិន​ពុករលួយ​នោះ​នឹង​បាន​ជីវិតអស់កល្បជានិច្ច 8រីឯអស់​អ្នកដែលមាន​ចិត្ដ​អាត្មា​និយមមិនស្ដាប់​តាម​សេចក្ដីពិត​តែ​បែរជាស្ដាប់តាម​សេចក្ដី​ទុច្ចរិត​នោះ​នឹង​បាន​សេចក្ដី​ក្រោធ​និង​ការ​ដាក់ទោស​វិញ។ 9គ្រប់ព្រលឹងមនុស្សដែលប្រព្រឹត្តអាក្រក់​នឹង​មាន​សេចក្ដី​វេទនានិង​សេចក្ដី​ទុក្ខព្រួយមុនដំបូង​ជនជាតិ​យូដាបន្ទាប់មក​ជនជាតិ​ក្រេក 10ប៉ុន្ដែអស់​អ្នកដែលប្រព្រឹត្ដល្អ​នោះ​នឹង​បាន​សេចក្ដី​រុងរឿងកិត្តិយសនិង​សេចក្ដី​សុខសាន្ដមុនដំបូង​ជនជាតិ​យូដាបន្ទាប់មក​ជនជាតិ​ក្រេក 11ដ្បិតព្រះជាម្ចាស់មិនមាន​សេចក្ដី​លំអៀងឡើយ 12ចំពោះអស់អ្នក​ដែល​គ្មាន​គម្ពីរវិន័យធ្វើបាប​នោះ​នឹង​ត្រូវ​វិនាស​ដោយ​គ្មានគម្ពីរវិន័យដែររីឯអស់អ្នក​ដែល​នៅក្រោមគម្ពីរវិន័យ​ធ្វើ​បាប​នោះ​នឹង​ត្រូវ​ជំនុំជម្រះតាមគម្ពីរវិន័យ​ដែរ 13ដ្បិតអ្នក​ដែល​ព្រះជាម្ចាស់រាប់ជាសុចរិតមិន​មែន​ជា​អ្នកគម្ពីរវិន័យទេតែ​ជា​អ្នក​ធ្វើ​តាមគម្ពីរវិន័យ​វិញ។ 14នៅពេលសាសន៍ដទៃដែលគ្មានគម្ពីរវិន័យ​បាន​ធ្វើតាមសេចក្ដី​នៅក្នុង​ក្រឹត្យវិន័យ​ដោយ​ឯកឯង​នោះ​គេ​ជាក្រឹត្យវិន័យ​សម្រាប់​ខ្លួនគេ​ហើយ​ទោះបី​គ្មានគម្ពីរវិន័យក៏ដោយ 15ព្រោះគេ​បាន​បង្ហាញ​ពី​កិច្ចការ​របស់​គម្ពីរវិន័យ​ដែល​បាន​កត់ទុកនៅក្នុងចិត្ដ​របស់​គេ​ហើយ​មនសិការ​របស់​គេ​ក៏​ធ្វើបន្ទាល់​នៅក្នុង​ចិត្ដទាំង​មាន​ការ​ចោទប្រកាន់ដោះសា​នៅក្នុង​គំនិត​របស់គេ 16នៅថ្ងៃមួយព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​សេចក្ដី​លាក់កំបាំងទាំងឡាយ​របស់​មនុស្សតាមរយៈ​ព្រះ​គ្រិស្ដយេស៊ូ​ដែល​ស្របតាមដំណឹងល្អ​របស់​ខ្ញុំ 17បើអ្នក​មាន​ឈ្មោះ​ជា​ជនជាតិ​យូដា​ដែល​ពឹងលើគម្ពីរវិន័យអួតអំពីព្រះជាម្ចាស់ 18ស្គាល់បំណង​របស់​ព្រះជាម្ចាស់​ដឹងការខុសត្រូវ​ដោយ​បាន​រៀនពីគម្ពីរវិន័យ 19ហើយជឿជាក់ថាខ្លួនជា​អ្នក​នាំផ្លូវ​មនុស្ស​ខ្វាក់​ជា​ពន្លឺ​សម្រាប់​អ្នកនៅក្នុង​សេចក្ដី​ងងឹត 20ជាអ្នកទូន្មាន​មនុស្ស​ល្ងង់​ហើយ​ជា​គ្រូ​របស់​ក្មេងៗ​ដោយព្រោះ​អ្នក​មានចំណេះដឹង​គ្រប់​វិស័យនិងសេចក្ដីពិតនៅក្នុងគម្ពីរវិន័យ 21អ្នកបង្រៀន​អ្នក​ដទៃ​បាន​ហេតុអ្វីក៏មិនបង្រៀនខ្លួនឯង​ផង? ​អ្នកប្រកាសប្រាប់​គេ​មិន​ឲ្យ​លួច​ហេតុអ្វី​ក៏​អ្នក​លួច? 22អ្នកប្រាប់​គេ​មិន​ឲ្យ​ផិតក្បត់​ហេតុអ្វី​ក៏​អ្នក​ផិតក្បត់? ​អ្នកស្អប់ខ្ពើមរូបព្រះ​ហេតុអ្វី​ក៏​អ្នក​ប្លន់ព្រះវិហារ? 23អ្នកអួតអំពីគម្ពីរវិន័យ​ហេតុអ្វី​ក៏​អ្នក​បង្អាប់ព្រះជាម្ចាស់ដោយល្មើស​នឹង​គម្ពីរវិន័យ? 24ដូចមាន​សេចក្ដី​ចែង​ទុក​ស្រាប់គឺ​«ព្រះនាម​របស់​ព្រះជាម្ចាស់​ត្រូវ​បាន​ប្រមាថនៅក្នុងចំណោមជនជាតិនានាដោយព្រោះអ្នករាល់គ្នា»។ 25ការកាត់ស្បែកពិតជា​មាន​ប្រយោជន៍បើ​អ្នក​ធ្វើតាមគម្ពីរវិន័យប៉ុន្ដែបើអ្នកល្មើសគម្ពីរវិន័យវិញ​ការ​កាត់ស្បែក​របស់​អ្នកក្លាយដូចជា​មិន​កាត់ស្បែក 26ផ្ទុយទៅវិញបើ​មនុស្ស​មិនកាត់ស្បែកកាន់តាមបញ្ញត្ដិ​របស់​គម្ពីរវិន័យ​តើ​ការ​មិនកាត់ស្បែក​របស់​គេមិនចាត់​ទុក​ជា​ការ​កាត់ស្បែកទេ? 27ឯអ្នក​មិនកាត់ស្បែកខាងរូបកាយ​ហើយ​ធ្វើតាមគម្ពីរវិន័យ​គេ​នឹង​ជំនុំជម្រះអ្នក​ដែល​មាន​គម្ពីរវិន័យ​សរសេរ​ទុកនិង​ការ​កាត់ស្បែក​ហើយ​នៅតែ​ល្មើស​នឹង​គម្ពីរវិន័យ 28ជនជាតិយូដាមិន​សំដៅ​លើអាការៈ​ខាង​ក្រៅទេ​ហើយ​ការ​កាត់ស្បែក​ក៏​មិន​សំដៅ​លើសាច់ឈាមខាងក្រៅ​ដែរ 29ផ្ទុយទៅវិញជនជាតិ​យូដា​ពិត​ប្រាកដ​គឺ​ខាងក្នុងចិត្ដ​ឯណោះ​វិញ​ហើយ​ការ​កាត់ស្បែក​ពិត​ប្រាកដ​ជា​ការ​កាត់ស្បែក​ចិត្ដដោយសារ​ព្រះ​វិញ្ញាណមិនមែន​ដោយសារ​អក្សរទេ​ឯ​ការ​សរសើរ​របស់​គេមិនមកពីមនុស្សឡើយគឺ​មក​ពីព្រះជាម្ចាស់
Copyright information for KhmKCB